អដ្ឋកថាកក្ការុបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 623

អបទានរបស់ព្រះកក្ការុបូជកត្ថេរ មានពាក្យផ្តើមថា ទេវបុត្តោ អហំ សន្តោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតជាភុម្មដ្ឋកទេវតា បានឃើញព្រះ សម្មាសម្ពុទ្ធព្រះនាមសិខី បានបេះនូវផ្កាត្រឡាចទិព្វ មកបូជា ។ ដោយបុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតានិ ង មនុស្សទាំងឡាយ បានសោយសេចក្តីសុខក្នុងលោកទាំងពីរ ក្នុងរវាងកប្បទី ៣១ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ។ ជ្រាបបុព្វកម្មរបស់ខ្លួនដោយប្រចក្ស កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ទេវបុត្តោ អហំ សន្តោ ដូច្នេះជាដើម ។ គប្បីជ្រាបវិគ្គហៈក្នុងបទនោះថា ឈ្មោះថា ទេវា ព្រោះលេងដោយ កាមគុណ ៥ ដែលជាទិព្វ ។ បុត្តរបស់ទេវៈ ឬបុត្ត គឺទេវៈ ហៅថា ទេវបុត្ត សេចក្តីថា ខ្ញុំជាទេវបុត្តផ្គង គឺកាន់យកផ្កាត្រឡាចទិព្វ ទៅបូជាព្រះមានព្រះភាគ ព្រះនាមសិខី ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយ ។