មន្ទារវបុប្ឆបូជកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 624

៥ ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធ ជានាយក ព្រះនាម សិខី ខ្ញុំបានបូជាចំពោះព្រះពុទ្ធ ដោយផ្កាមន្ទារវៈ ។ ផ្កាកម្រង ទិព្វ ជាគ្រឿងប្រក់លើព្រះតថាគតអស់ ៧ ថ្ងៃ ពួកជនទាំងអស់ មកជួបជុំគ្នាហើយ នមស្ការព្រះតថាគត ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១០ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ព្រះនាមជុតិន្ធរៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមន្ទារវបុប្ផបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។