អដ្ឋកថាមន្ទារវបុប្ឆបូជកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 625
មន្ទារវបុប្ផបូជកត្ថេរាបទាន អបទានរបស់ព្រះមន្ទារវបុប្ផបូជកត្ថេរ មានពាក្យផ្តើមថា ទេវបុត្តោ អហំ សន្តោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតជាភុម្មដ្ឋកទេវបុត្ត បានជួបព្រះមាន ព្រះភាគព្រះនាមសិខី មានចិត្តជ្រះថ្លា បានបូជាដោយផ្កាមន្ទារវៈ ដែលទិព្វ ។ ពាក្យទាំងអស់ តាំងអំពីពាក្យថា សោ តេន បុញ្ញេន ដូច្នេះជាដើម ទៅ បណ្ឌិតគប្បីជ្រាបតាមន័យដូចពោលហើយ ក្នុងអដ្ឋកថាអបទានរបស់ ព្រះថេរៈបន្ទាប់មកនោះឯង ។ អ ។