កទមបុប្ឆិយត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 626

ភ្នំឈ្មោះកុក្កុដៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះពុទ្ធ ៧ ព្រះអង្គនោះ តែងគង់នៅទៀបជើងភ្នំនោះ ខ្ញុំបានឃើញដើម កទម្ពៈ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះអាទិត្យរះឡើង ទើប កាន់យកដោយដៃទាំងពីរ ហើយរោយរាយថ្វាយព្រះពុទ្ធទាំង ៧ អង្គ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុប្ឆៈ ដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ ព្រះពុទ្ធខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។