តិណសូលកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 629
ភ្នំឈ្នោះភូតគណៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រី សយម្ភូ ទ្រង់រលាស់ចេញចាកលោក ទ្រង់គង់មួយអង្គឯងក្នុង ទីនោះ ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅ កើតជាវិនិបាតអស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាម ធរណីរុហៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះតិណសូលកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។