អដ្ឋកថាតិណសូលកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 630

អបទានរបស់ព្រះតិណសូលកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំកុសលទាំងឡាយក្នុងភពដែលខ្លួនកើត ក្នុងកាលនៃ ព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល នៅគ្រប់គ្រងផ្ទះ ឃើញ ទោសក្នុងឃរាវាស ទើបលះឃរាវាសនោះ ហើយបួសជាតាបស ឃើញ ព្រះសម្មាសម្ពុទ្ធព្រះនាមសិខី ព្រះអង្គចម្រើនវិវេក គង់នៅមួយអង្គឯង ត្រង់ភ្នំឈ្មោះភូតគណៈ ក្បែរភ្នំហិមពាន្ត មានចិត្តជ្រះថ្លា កាន់យកផ្កាម្លិះរួត ទៅបូជាត្រង់បាទមូល ។ ព្រះពុទ្ធក៏ទ្រង់ធ្វើអនុមោទនាដល់កុលបុត្តនោះ ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលមួយកន្លែងដែលសម្បូរដោយសម្បត្តិ ក្នុងនគរសាវត្ថី ចម្រើនវ័យ ហើយ ជ្រះថ្លាក្នុងព្រះសាសនា ទើបចេញបួស ព្រោះជាអ្នកសម្បូរដោយ ឧបនិស្ស័យ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ រពឫកដល់បុព្វកម្ម កើត នូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។ បទថា ភូតគណោ នាម បព្វតោ សេចក្តីថា ភ្នំ ឈ្មោះថា ភូតគណ ព្រោះជាលំនៅរបស់ពួកភូត គឺពួកនៃទេវតា និងយក្ខ ព្រោះដូចគ្នានឹងវិញ្ញាណ និងព្រោះមិនមានដើមឈើច្រើន ។ ព្រះជិនស្រី គឺព្រះពុទ្ធទ្រង់ឈ្នះមារ មួយ អង្គឯង គឺមិនមានបុគ្គលជាប់តាម ទ្រង់គង់ត្រង់ភ្នំនោះ គឺគង់នៅដោយ ទិព្វវិហារ ព្រហ្មវិហារ អរិយវិហារ និងឥរិយាបថវិហារ ។ បទថា ឯកូនសតសហស្សំ កប្បំ ន វិនិបតិកោ សេចក្តីថា ដោយ ផលដែលធ្វើការបូជាព្រះពុទ្ធ ដោយផ្កាម