បុន្ថាគបុបិ្ឆយត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 635

ខ្ញុំជានាយព្រាន បានចូលទៅនៅអាស្រ័យក្នុងព្រៃធំ បាន ឃើញដើមបុន្នាគព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ហើយនឹករពឫក ចំពោះព្រះពុទ្ធ ជាបុគ្គលដ៏ប្រសើរ ។ ខ្ញុំបេះផ្កានោះ ដែលមាន ក្លិនក្រអូបយ៉ាងក្រៃលែង ហើយធ្វើជាព្រះស្តូបលើផ្នូកខ្សាច់ បូជា ចំពោះព្រះពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមតមោនុទៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។