អដ្ឋកថាកុមុទទាយកត្ថេរាបទាន
អបទានរបស់ព្រះកុមុទទាយកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជាមាន់ព្រៃនៅជិតស្រះធំ ក្បែរជើងភ្នំហិមពាន្ត ទោះកើតជាបក្សី ព្រោះអកុសលកម្មឯណានីមួយ តែ ព្រោះមានកុសលកម្ម ដែលខ្លួនធ្វើក្នុងកាលមុន ទើបជាបក្សីមានបញ្ញា ឈ្លាស ក្នុងបុណ្យ និងបាប មានសីល វៀរចាកអាហារដែលទាក់ទងដោយជីវិត សត្វ ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ យាងមកតាម អាកាស ចង្រ្កមក្បែរបក្សីនោះ ។ លំដាប់នោះ បក្សីនោះបានឃើញព្រះមាន ព្រះភាគហើយ មានចិត្តជ្រះថ្លា ទើបពាំយកផ្កាកុមុទមកបូជាត្រង់បាទមូល របស់ព្រះមានព្រះភាគ ។ ដើម្បីឲ្យបក្សីកើតសេចក្តីត្រេកអរ ព្រះមានព្រះភាគ ក៏ទទួលផ្កាកុមុទនោះ ហើយទ្រង់ធ្វើអនុមោទនា ។ ដោយបុណ្យនោះ បក្សីនោះសោយសុខ គឺសោយសម្បត្តិក្នុងលោក ទាំងពីរ គឺក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ត្រកូលមួយកន្លែង ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជាអ្នកមានទ្រព្យច្រើន មានភោគសម្បត្តិច្រើន ជ្រះថ្លាក្នុងព្រះរតនត្រ័យ បានស្តាប់នូវព្រះធម្មទេសនា របស់ព្រះសាស្តាហើយ មាននូវសទ្ធា ទើបចេញបួស មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ជ្រាបដល់បុព្វកម្មរបស់ខ្លួនបានដោយប្រចក្ស កើតសោមនស្សក ាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។ ក្នុងបទថា បទុមុប្បលសញ្ឆន្នោ នេះ ភ្ជាប់សេចក្តីថា ផ្កាបទុម ពណ៌ស មានត្របកផ្កា ១០០ និងផ្កាឧប