សុបារិចរិយវគ្គោ
ព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់មានបញ្ញាចក្ខុ ទ្រង់ចេញចាកព្រៃ គឺតណ្ហា តែងសម្តែងនូវធម៌ ។ ពួកយក្សបានប្រជុំគ្នាក្នុងទីជិត ព្រះពុទ្ធមហេសី ដោយកិច្ចដែលពួកយក្សទាំងនោះ មកជួបជុំគ្នា ហើយ ប្រាថ្នាមើល ( នូវព្រះសម្ពុទ្ធ ) ក្នុងខណៈនោះ ។ ខ្ញុំមានចិត្ត ជ្រះថ្លា មានចិត្តត្រេកអរ ដឹងច្បាស់នូវវាចារបស់ព្រះពុទ្ធ ជា គ្រឿងសម្តែងនូវព្រះនិព្វាន ឈ្មោះអមតៈ ទះដៃហើយ ចូរទៅ បម្រើ ។ ខ្ញុំជួបនូវផលនៃការបម្រើ ដែលខ្ញុំសន្សំល្អហើយ ចំពោះព្រះសាស្តា ក្នុងកប្បទីបីម៉ឺន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ ឡើយ ។ ក្នុងកប្បទី ១២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ព្រះនាមសមលង្គតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសុបារិចរិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។