អដ្ឋកថាសុបារិចរិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 643

អបទានរបស់ព្រះសុបារិចរិយត្ថេរ មានពាក្យផ្តើមថា បទុមោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះមុនីដ៏ប្រសើរ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងកំណើតយក្ខ ទៅកាន់សមាគមយក្ខ ក្នុងព្រៃហិមពាន្ត បានស្តាប់នូវព្រះធម្មទេសនារបស់ ព្រះមានព្រះភាគ ដែលទ្រង់សម្តែងដល់ពួកទេវតា យក្ខ គន្ធព្វ និងនាគហើយ មានចិត្តជ្រះថ្លា ផ្គងដើមដៃទាំងពីរប្រណម្យនមស្ការ ដោយបុណ្យនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោកខ្ពស់ឡើង សោយទិព្វសុខក្នុងទេវលោកនោះ កើតក្នុងមនុស្សលោក សោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើមក្នុងពួកមនុស្សក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ត្រកូលគហបតី ក្នុងព្រះនគរសាវត្ថី ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មាន ភោគសម្បត្តិច្រើន ជ្រះថ្លាក្នុងព្រះរតនត្រ័យ បានស្តាប់នូវព្រះធម្មទេសនា របស់ព្រះសាស្តាហើយ កើតនូវសទ្ធាបួសហើយ មិនយូរបុន្មាន ក៏បាន សម្រេចអរហត្ត ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមោ នាម នាមេន ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បទុមោ គប្បីជ្រាបសេចក្តីដូច្នេះ ព្រះមានព្រះភាគអង្គណា កាលលើកព្រះបាទឡើង មានផ្កាឈូកជ្រែកផែនដីផុសឡើង ទទួលព្រះបាទព្រះមានព្រះភាគអង្គនោះ បានទទួលការថ្វាយព្រះនាមថា បទុម ដោយគ្រឿងសម្គាល់នោះ ។