កណវេរបុបិ្ឆយត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 645

ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាចម្បងក្នុងលោក ជានរាសភៈ មានពួកសាវ័កចោមរោមហើយ ទ្រង់ស្តេចមកកាន់ ក្រុង ។ ខ្ញុំជាអ្នកគ្រប់គ្រងក្នុងខាងក្នុងបូរី របស់ស្តេចដែលស្តេច តែងតាំង ខ្ញុំចូលទៅក្នុងប្រាសាទ បានឃើញព្រះពុទ្ធ ជាលោកនាយក ។ ខ្ញុំយកផ្កាច្បារោយរាយចំពោះភិក្ខុសង្ឃ រោយរាយ ចំពោះព្រះពុទ្ធ ធ្វើឲ្យផ្សេងច្រើនក្រៃលែងជាងនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះមហិទ្ធិកៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកណវេរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។