អដ្ឋកថាខជ្ជកទាយកត្ថេរាបទាន
អបទានរបស់ព្រះខជ្ជទាយកត្ថេរ មានពាក្យផ្តើមថា តិស្សស្ស ខោ ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងត្រកូល សូទ្រៈ ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា បានថ្វាយផ្លែឈើតូច ធំជាច្រើន ដែលមានរសឆ្ងាញ់ ដូចជា ស្វាយ ព្រីង និងនំដែលគួរទំពា ជាដើម ។ ដើម្បីសេចក្តីជ្រះថ្លាដល់កុលបុត្តនោះ ព្រះមានព្រះភាគបានសោយ ក្នុងខណៈដែលកុលបុត្តនោះសម្លឹងមើលនោះឯង ដោយបុណ្យនោះ កុលបុត្ត នោះ សោយសុគតិសម្បត្តិតែម្យ៉ាង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូល ក្នុងនគរសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តីហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ កើតនូវសទ្ធា មានការជ្រះថ្លា និងរាប់អាន ច្រើន ទើបចេញបួស ធ្វើសាសនាឲ្យល្អដោយវត្តបដិបត្តិ ស្អាតដោយ អលង្ការ គឺសីល មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនថា អញបានធ្វើកុសលដ៏ល្អ ក្នុង ខេត្តដែលល្អ ក្នុងកាលមុនជាការល្អពិត កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា តិស្សស្ស ខោ ភគវតោ ដូច្នេះជាដើម ។ គប្បីជ្រាបអត្ថក្នុងបទនោះ ទ្រង់ព្រះនាមថា តិស្ស តាមដែលព្រះជនក និងព្រះជននីដាក់ឲ្យ ព្រោះកាលព្រះសូត្រ ធ្វើឲ្យកើតសម្បត្តិក្នុងភពទាំង ៣ យ៉ាង ន័យម្យ៉ាងទៀត ទ្រង់ព្រះនាមថា តិស្ស ព្រោះទ្រង់ជាព្រះពុទ្ធហើយ ទ្រង់ញ៉ាំងមហាជនឲ្យត្រេកអរដោយត្រៃសរណគមន៍ ទ្រង់ទូន្មានប្រៀនប្រដៅ ឲ្យពួកគណៈដែលដល់ព្រមដោយហេតុ ឲ្យតាំងនៅក្នុងសម