ទេសបូជកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 650

ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចម្បងក្នុងលោក ជានរាសភៈ ហោះទៅកាន់អាកាស ស្តេចទៅក្នុងផ្លូវអាកាស ។ ព្រះសាស្តា ជាមហាមុនី ស្ថិតនៅក្នុងប្រទេសណា ហើយទ្រង់ ហោះទៅ ខ្ញុំជ្រះថ្លា បានបូជាចំពោះប្រទេសនោះ ដោយដៃរបស់ ខ្លួន ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន ឃើញព្រះមហាមុនី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ចំពោះប្រទេស ។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ព្រះនាមគោសុជាត ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះទេសបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។