អដ្ឋកថាទេសបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 651

អបទានរបស់ព្រះទេសបូជកត្ថេរ មានពាក្យផ្តើមថា អត្ថទស្សី តុ ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ មានសទ្ធាជ្រះថ្លា បានជាពុទ្ធមាមកៈ ធម្មមាមកៈ សង្ឃមាមកៈ ក្នុង កាលនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី មានពួកភិក្ខុសង្ឃចោមរោម យាងទៅតាមអាកាស ដូចព្រះចន្ទ និងព្រះអាទិត្យ គោរចទៅក្នុងអាកាស ។ ឧបាសកនោះ បានយកគ្រឿងក្រអូប និងកម្រងផ្កាជាដើម មកបូជាត្រង់ទិស ដែលព្រះមានព្រះភាគយាងទៅ ហើយឈរផ្គងអញ្ជលីនមស្ការ ។ ដោយបុណ្យនោះ កុលបុត្តនោះ បានទៅកើតក្នុងទេវលោក សោយនូវ សគ្គសម្បត្តិ ហើយមកកើតក្នុងមនុស្សលោក សោយមនុស្សសម្បត្តិ ក្នុង ពុទ្ធុប្បាទកាលនេះ មកកើតក្នុងត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជាអ្នក សម្បូរដោយគ្រឿងឧបភោគ និងគ្រឿងបរិភោគ បានស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តាហើយ មានចិត្តជ្រះថ្លា មិនដាក់ចិត្តក្នុងឃរាវាស ទើបចេញ បួស ជាអ្នកសម្បូរដោយវត្ត មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត រពឫកដល់ បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមក ក្នុងកាលមុន ទើបពោលពាក្យថា អត្ថទស្សី តុ ភគវា ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថតាមដែលពោលហើយខាងដើមនោះឯង ។ បទថា អនិលញ្ជសេ គប្បីជ្រាបវិគ្គហៈដូច្នេះ ព្រោះលោកពោលថា មគ្គោ បន្ថោ បថោ បជ្ជោ អញ្ជសំ វដុមាយនំ ជាពាក្យមានន័យដូចគ្នា ( ពាក្យទាំងអស់នេះ ប្រែថា ផ្លូវ ) ហេតុនោះ ផ្លូវ គឺទិសដែលជាទីទៅ របស់ខ្យល់ ទើបជា អនិលញ្ជស ( អាកាស ) សេចក្ត