អដ្ឋកថាកណិការច្ឆទនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 654

អបទានរបស់ព្រះកណិការច្ឆទនិយត្ថេរ មានពាក្យផ្តើមថា វេស្សភូ នាម សម្ពុទ្ធោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវេស្សភូ កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ជាអ្នកសម្បូរដោយសទ្ធា ក្នុងសម័យនោះ ព្រះមាន ព្រះភាគព្រះនាមវេស្សភូ ទ្រង់មានបំណងនឹងចម្រើននូវវិវេក ទើបយាងចូលទៅ កាន់ព្រៃធំ ប្រថាប់គង់ ។ លំដាប់នោះ ឧបាសកនោះ ក៏ទៅកាន់ព្រៃធំ នោះដោយការងារណាមួយ បានឃើញព្រះមានព្រះភាគ ប្រថាប់គង់ រុងរឿង ដូចគំនរភ្លើង មានចិត្តជ្រះថ្លា បេះនូវផ្កាកណិការមកធ្វើជាឆត្រ ហើយបាំង ជាពិតានបូជាខាងលើព្រះទែន ដែលព្រះមានព្រះភាគទ្រង់គង់ ដោយអានុភាព នៃព្រះមានព្រះភាគ ពិតានផ្កានោះតាំងនៅដដែលមិនស្វិតស្រពោនអស់កាល ៧ ថ្ងៃ ចំណែកព្រះមានព្រះភាគក៏ចូលផលសមាបត្តិ និងនិរោធសមាបត្តិ ។ កុលបុត្តនោះ ឃើញនូវភាពអស្ចារ្យនោះហើយ កើតសោមនស្ស ទើបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយឈរផ្គងអញ្ជលី ។ ព្រះមានព្រះភាគ ទ្រង់ចេញ ចាកសមាបត្តិហើយ យាងទៅកាន់វិហារវិញនោះឯង ។ ដោយបុណ្យនោះ កុលបុត្តនោះ បានសោយសម្បត្តិក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរ សាវត្ថី ចម្រើនវ័យហើយ ជាអ្នកសម្បូរដោយសទ្ធា បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ មិនដាក់ចិត្តក្នុងការគ្រប់គ្រងផ្ទះ ទើបចេញ បួស ធ្វើសាសនារបស់ព្រះជិនស្រីឲ្យល្អដោយវត្តបដិបត្តិ មិនយូរបុន្មាន ក៏ បានជាព្រះអរហន្ត រពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវសោមនស្សក ាលប្រកាសអប