ទុស្សទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 661

ក្នុងកាលនោះ ខ្ញុំជារាជបុត្តក្នុងបូរីឈ្មោះតិវរា ជាទីក្រុង គួររីករាយ ខ្ញុំបាននូវបណ្ណាការ ហើយថ្វាយព្រះពុទ្ធ ព្រះអង្គជា បុគ្គលស្ងប់រម្ងាប់ ។ ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ទ្រង់ ពាល់សំពត់ដោយព្រះហស្ត លុះព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ទទួល ហើយ ក៏ហោះទៅកាន់អាកាសវេហាស៍ ។ កាលព្រះពុទ្ធស្តេចទៅ សំពត់ទាំងឡាយក៏អណ្តែតទៅតាមក្រោយ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធនោះថា ព្រះពុទ្ធជាអគ្គបុគ្គលរបស់យើង ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយសំពត់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ សំពត់ ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ក្នុងកាលនោះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមបរិសុទ្ធៈ ជាធំជាងមនុស្ស ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។