អដ្ឋកថាទុស្សទាយកត្ថេរាបទាន
អបទានរបស់ព្រះទុស្សទាយកត្ថេរ មានពាក្យផ្តើមថា តិវរាយំ បុរេ រម្មេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងរាជត្រកូល លុះចម្រើនវ័យហើយ បានតំណែងជាឧបរាជ ជាអ្នកមានកេរ្តឈ្មោះ បានទទួលព្រះរាជទានជនបទមួយកន្លែងជាធំ ក្នុងជនបទនោះ សង្គ្រោះអ្នក នគរទាំងឡាយដោយសង្គហវត្ថុ ៤ ប្រការ គឺទាន បិយវាចា អត្ថចរិយានិ ងសមានត្តតា ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ទ្រង់ បានយាងទៅកាន់ជនបទនោះហើយ កាលនោះ ព្រះឧបរាជអង្គនោះ បាន ទទួលគ្រឿងបណ្ណាការហើយ បូជាព្រះមានព្រះភាគ ដោយសំពត់សាច់ម៉ដ្ឋ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់យកព្រះហស្តអង្អែលសំពត់នោះហើយ យាងទៅតាមអាកាស ។ សំពត់នោះក៏អណ្តែតជាប់តាមព្រះមានព្រះភាគទៅ មិនដាច់ កាលព្រះឧបរាជអង្គនោះទតឃើញនូវភាពអស្ចារ្យនោះហើយ ជ្រះថ្លា ពន់ពេក បានប្រថាប់ឈរផ្គងអញ្ជលី ក្នុងទីដែលព្រះមានព្រះភាគយាងទៅដល់ ហើយ មហាជនទាំងអស់ដែលនៅក្នុងទីនោះ ឃើញព្រះមានព្រះភាគ និងភាពអស្ចារ្យនោះហើយ កើតអស្ចារ្យក្នុងចិត្ត បានឈរផ្គងអញ្ជលីដូចគ្នា ព្រះមានព្រះភាគយាងទៅកាន់វិហារនោះមួយរំពេច ដោយកុសលនោះឯង ព្រះឧបរាជនោះ ចុតិចាកអត្តភាពនោះហើយ ទៅកើតក្នុងទេវលោក សោយ ទិព្វសម្បត្តិក្នុងទេវលោកនោះហើយ កើតក្នុងមនុស្សលោក សោយចក្រពត្តិសម្បត្តិជាដើម ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ដែលសម្បូរ ដោយសម្បត្តិជាច្រើន ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ ជ្រះថ្លា ក្នុងព្រះរតនត្រ័យ បានស្តាប់នូ