អដ្ឋកថាសមាទបកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 665

អបទានរបស់ព្រះសមាទបកត្ថេរ មានពាក្យផ្តើមថា នគរេ ពន្ធុមតីយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានកុសលសម្ភារធ្វើហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពមិន មែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមាន ត្រកូល ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ បំពេញបុណ្យជានិច្ច មាន សទ្ធាជ្រះថ្លា ប្រាប់ឲ្យប្រជុំពួកឧបាសកជាច្រើន ខ្លួនឯងជាប្រធានគណៈ ប្រឹក្សាគ្នាថា ពួកយើងនឹងនាំគ្នាសាងបារាំ ហើយបបួលមនុស្សទាំងអស់ ពង្រាបដីឲ្យស្មើ រោយខ្សាច់ពណ៌សធ្វើបារាំមួយ ហើយវេរថ្វាយដល់ព្រះមាន ព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក សោយ សម្បត្តិក្នុងកាមាវចរ ៦ ជាន់ហើយ កើតក្នុងមនុស្សលោក បានសោយចក្កពត្តិសម្បត្តិជាដើមក្នុងពួកមនុស្សក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះមានព្រះភាគ បានស្តាប់ ធម៌ហើយ មានចិត្តជ្រះថ្លា កើតសទ្ធា ទើបចេញបួស ជាអ្នកបរិបូណ៌ដោយ សីល ដល់ព្រមដោយវត្តបដិបត្តិ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់កុសលកម្មដែលខ្លួនធ្វើ កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា នគរេ ពន្ធុមតិយា ដូច្នេះជាដើម ។ គប្បីជ្រាបវិគ្គហៈក្នុងបទនោះថា ឈ្មោះថា ពន្ធុ ព្រោះអ្នកនគរទាំងមូល ជាប់ទាក់ទងគ្នាតែមួយ ដោយអំណាចញាតិ និងគោត្តជាដើម ។ ឈ្មោះថា ពន្ធុមតី ព្រោះជានគរដែលមានពន្ធុ អធិប្បាយថា ពួកឧបាសក ជាច្រើន មានក្នុងនគរ ឈ្មោះថា ពន្ធុមតី នោះ ។ ក្នុងបទថា មាឡំ កស្សាម សង្ឃស្ស នេះ មានវិគ្គហៈថា ឈ្មោះថា មា