កុមុទវគ្គោ

ក្បាលទី 60 · ទំព័រ 671

មានស្រះកើតឯងដ៏ធំ នៅទៀបភ្នំហិមពាន្ត ខ្ញុំជាអារក្សទឹក កើតក្នុងស្រះនោះ មានរូបដ៏សម្បើម មានកម្លាំងច្រើន ។ កុមុទ មានផ្ការីកស្គុះស្គាយក្នុងស្រះនោះ ពួកផ្កាកុមុទប្រមាណបុនកង់ រទេះ កើតឡើងក្នុងស្រះនោះ ខ្ញុំតែងបេះផ្កាផង ផ្លែផង ជា រឿយៗ ។ គាប់ជួន ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំ ជាងសត្វជើង ២ ជានរាសភៈ ទ្រង់ឃើញផ្កា ដែលខ្ញុំបេះគរទុក ក៏ស្តេចមកក្នុងសម្នាក់របស់ខ្ញុំ ។ លុះ ( ខ្ញុំឃើញ ) នូវព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតា ជានរាសភៈហើយ ខ្ញុំក៏យកផ្កាទាំងអស់ មកថ្វាយព្រះពុទ្ធ ។ ក្នុងកាលនោះ ផ្កាកម្រងទាំងប៉ុន្មាន ក៏ទៅជា គ្រឿងប្រក់ថ្វាយព្រះតថាគត ដែលស្តេចទៅទៀបភ្នំហិមពាន្ត ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងជន ព្រះនាមសហស្សរថៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។