អដ្ឋកថាកុមុទមាលិយត្ថេរាបទាន
អបទានរបស់ព្រះកុមុទមាលិយត្ថេរ មានពាក្យផ្តើមថា បព្វតេហិ មវន្តម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតជាអារក្សទឹក ត្រង់ស្រះធំ ដែលកើតឯង ជិតភ្នំហិមពាន្ត ឃើញព្រះមានព្រះភាគព្រះនាមអត្ថទស្សី យាង ទៅក្នុងទីនោះហើយ មានចិត្តជ្រះថ្លា បេះផ្កាកុមុទទៅបូជាព្រះមានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់ធ្វើអនុមោទនាហើយ យាងចៀសចេញទៅ ។ ដោយបុណ្យនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុង ទេវលោក សោយសម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ហើយ កើតក្នុងមនុស្សប ានសោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើម ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ បួសហើយ ព្យាយាមបានសម្រេចអរហត្ត ដែលជាទីបំផុតនៃព្រហ្មចរិយៈ រពឫកដល់បុព្វកម្ម របស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុង កាលមុន ទើបពោលពាក្យថា បព្វតេ ហិមវន្តម្ហិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា តត្ថជោ រក្ខសោ អាសឹ សេចក្តីថា ខ្ញុំ បានជាអារក្សទឹក កើតក្នុងស្រះធំដែលកើតឯងនោះ គឺបានជាយក្ខមិនមាន មេត្តា បរិភោគឈាម និងសាច់អ្នកដទៃ មានរូបរាងគួរខ្ពើម មានសភាព គួរខ្លាច មានកម្លាំងច្រើន មានថាមពលច្រើន ជាយក្ខរឹងរូស ។ បទថា កុមុទំ បុប្ផិតេ តត្ថ សេចក្តីថា កាលមិនមានពន្លឺព្រះអាទិត្យ ចាំងទៅក្នុងស្រះនោះ លុះដល់ល្ងាចផ្កាក៏ក្តោប មិនមានរស្មី មិនមានពណ៌ មានតែការស្វិតស្រពោន ព្រោះហេតុនោះ ទើបផ្កានោះ បានឈ្មោះថា កុមុទ អធិប្បាយថា ផ្កា