អដ្ឋកថានិស្សេណីទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 676

អបទានរបស់ព្រះនិស្សេណីទាយកត្ថេរ មានពាក្យផ្តើមថា កោណ្ឌញ្ញស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងជាតិមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមកោណ្ឌញ្ញៈ កើត ក្នុងត្រកូលជាងឈើ មានសទ្ធាជ្រះថ្លា បានស្តាប់ព្រះធម្មទេសនារបស់ព្រះមាន ព្រះភាគហើយ មានចិត្តជ្រះថ្លា សាងជណ្តើរ ធ្វើដោយឈើខ្លឹម សម្រាប់ឡើងកាន់ប្រាសាទ ដែលជាទីប្រថាប់របស់ព្រះមានព្រះភាគ ហើយ លើកឡើងតម្កល់ ។ ដើម្បីបន្ថែមសេចក្តីជ្រះថ្លាដល់កុលបុត្តនោះ ព្រះមាន ព្រះភាគយាងឡើងកាន់ប្រាសាទ ក្នុងខណៈដែលកុលបុត្តនោះកំពុងមើលឃើញ នោះឯង ។ កុលបុត្តនោះ មានចិត្តជ្រះថ្លាក្រៃលែង អស់ជីវិតដោយ បីតិ និងសោមនស្សនោះឯង បានទៅកើតក្នុងទេវលោក សោយទិព្វសម្បត្តិក ្នុងទេវលោកនោះ កាលមកកើតក្នុងពួកមនុស្សក ៏កើតក្នុងត្រកូលខ្ពស់ ព្រោះផលដែលបានសាងជណ្តើរ បានសោយសុខក្នុងមនុស្សហើយ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយកន្លែង បានស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តាហើយ កើតនូវសទ្ធា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា កោណ្ឌញ្ញស្ស ភគវតោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កោណ្ឌញ្ញស្ស មានវិគ្គហៈថា ឈ្មោះថា កោណ្ឌ ព្រោះជាបុគ្គលគួរខ្ពើម ហូរចេញមក បានដល់ សត្វអាក្រក់ ។