រត្តិយបុប្ផិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 678
ក្នុងជាតិមុន ខ្ញុំជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបានឃើញ ព្រះពុទ្ធ ព្រះនាមវិបស្សី ជាទេវតារបស់ទេវតា ជានរាសភៈ ។ ខ្ញុំបានឃើញដើមឈើថ្លែងគង់ ដែលមានផ្ការីកស្គុះស្គាយ ប្រកបដោយ សេចក្តីត្រេកអរ ហើយកាន់យកទាំងឫស មកថ្វាយព្រះពុទ្ធ មហេសី ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ផ្កា ។ ក្នុងបក្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុប្បសន្នៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះរត្តិយបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។