អដ្ឋកថារត្តិយបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះរត្តិយបុប្ផិយត្ថេរ មានពាក្យផ្តើមថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងត្រកូលរបស់នាយព្រាន ចូលព្រៃដើម្បីបរបាញ់ម្រឹគ បានឃើញព្រះមានព្រះភាគ ព្រះនាមវិបស្សី យាងមកត្រង់ព្រៃដោយសេចក្តីករុណា ដល់កុលបុត្តនោះ កុលបុត្តនោះមាន ចិត្តជ្រះថ្លា ទើបបេះផ្កាឈ្មោះរត្តិដែលរីកហើយ និងផ្កាអពា័្ជនខៀវ ព្រមទាំង ទងមកបូជា ដោយចិត្តដែលប្រកបដោយសោមនស្ស ព្រះមានព្រះភាគទ្រង់ ធ្វើនូវអនុមោទនាហើយ ក៏យាងចៀសចេញទៅ ។ ដោយបុណ្យនោះឯង កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ បានសោយ សម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ បានស្តាប់ព្រះ ធម្មទេសនារបស់ព្រះសាស្តាហើយ មើលឃើញទោសក្នុងកាមទាំងឡាយ ក៏ ចេញបួស មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត រពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សថា ខ្ញុំជានាយព្រាន បានធ្វើកុសលកម្មល្អពិត កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះជាដើម ។ គប្បីជ្រាបវិគ្គហៈ ក្នុងពាក្យនោះថា ឈ្មោះថា មិគលុទ្ទោ ព្រោះជា មនុស្សឃោរឃៅ រឹងរូស សម្លាប់នូវម្រឹគទាំងឡាយ ម្យ៉ាងទៀត ឈ្មោះថា មិគលុទ្ទោ ព្រោះលោភលន់ក្នុងពួកម្រឹគ អធិប្បាយថា ក្នុងកាលមុន ខ្ញុំបានជា នាយព្រាន ។ បទថា រត្តិកំ បុប្ផិតំ ទិស្វា សេចក្តីថា ផ្កាច្រើនប្រភេទ មានផ្កាឈូក ជាដើម រមែងរីកក្