ឧទបានទាយកត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 681
ខ្ញុំបានធ្វើអណ្តូង ថ្វាយចំពោះព្រះមានព្រះភាគ ព្រះនាម វិបស្សី ក្នុងកាលនោះ ខ្ញុំយកចង្ហាន់បិណ្ឌបាតថ្វាយ ( ថែមទៀត ្ទ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ អណ្តូង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឧទបានទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។