អដ្ឋកថាឧទបានទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 682

អបទានរបស់ព្រះឧទបានទាយកត្ថេរ មានពាក្យផ្តើមថា វិបស្សិនោ ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើ ហើយក្នុងព្រះមុនី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យក្នុងភពមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ គិតថា អញ គួរថ្វាយទឹកផឹក និងគួរធ្វើឲ្យទឹកផឹកនោះមានសព្វកាល ដូច្នោះ ទើបជីក អណ្តូងទឹកមួយកន្លែង ក្នុងវេលាដែលអណ្តូងមានទឹកពេញ បានឲ្យរៀបឥដ្ឋ ការពារធ្វើឲ្យមាំ បានវេរថ្វាយអណ្តូងទឹកនោះ ដែលមានទឹកពេញដល់ព្រះមាន ព្រះភាគព្រះនាមវិបស្សី ។ ព្រះមានព្រះភាគ ទ្រង់ធ្វើអនុមោទនា សម្តែង ដល់អានិសង្សនៃការឲ្យទានទឹកផឹក ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងទីដែលកុលបុត្តនោះកើតមាន ស្រះបោក្ខរណី អណ្តូងទឹក និងទឹកផឹកជាដើមយ៉ាងបរិបូណ៌ កុលបុត្ត នោះបានសោយតែសេចក្តីសុខ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ កន្លែង ចម្រើនវ័យហើយ មាននូវសទ្ធាជ្រះថ្លា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិបស្សិនោ ភគវតោ ដូច្នេះជាដើម។ បណ្តាបទទាំងនោះ បទថា ឧទបនោ កតោ មយា មានវិគ្គហៈថា ឈ្មោះថា ឧទបន ព្រោះជាទីផឹកទឹក ។ ពាក្យ ថា ឧទបន នោះ ជាឈ្មោះរបស់អណ្តូងទឹក ស្រះបោក្ខរណី និងបឹង អធិប្បាយថា ខ្ញុំបានធ្វើការជីកអណ្តូងនោះ ដើម្បីព្រះមានព្រះភាគ ព្រះនាម វិបស្សី ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយ ។