សីហាសនទាយកត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 684
កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជានាយក ជាទីពឹង នៃលោក បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បាន ថ្វាយសីហាសនៈ ។ សេចក្តីពិត ជនមានប្រមាណច្រើននាក់ បាន នូវសេចក្តីសុខក្នុងបរលោក ហើយរម្លត់ទុក្ខបាន ព្រោះធ្វើនូវការបូជា ដោយគ្រឿងក្រអូប និងផ្កាកម្រងជាច្រើន ក្នុងទីបរិនិព្វាន នោះ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ថ្វាយបង្គំនូវពោធិព្រឹក្ស ដ៏ឧត្តម ខ្ញុំមិនទៅកើតក្នុងទុគ្គតិ អស់ ១ សែនកប្ប ព្រោះកុសល នេះ ។ ក្នុងកប្បទី ១៥០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ៨ ជាតិ ព្រះនាមសីលុច្ចយៈដូចគ្នា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។