អដ្ឋកថាសីហាសនទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 685

អបទានរបស់ព្រះសីហាសនទាយកត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដើម្បីសម្រេចព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលគហបតី ដល់នូវភាពជាអ្នកដឹងក្តី ហើយ បានស្តាប់នូវព្រះធម្មទេសនារបស់ព្រះសាស្តា ជ្រះថ្លាក្នុងព្រះរតនត្រ័យ កាលព្រះមានព្រះភាគអង្គនោះបរិនិព្វានហើយ បានឲ្យសាងសីហាសនៈដែល រំលេចដោយរតនៈ ៧ ប្រការ បូជាពោធិព្រឹក្ស និងបានបូជាដោយកម្រងផ្កា គ្រឿងក្រអូប ធូបក្រអូបជាច្រើន ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ បានទទួលការបូជាក្នុងទី ទាំងពួង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា មានចិត្តជ្រះថ្លា ទើបលះពួកញាតិចេញបួស មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត រពឫកដល់កុសលសម្ភារដែលខ្លួនបានសន្សំក្នុងកាលមុន កើត នូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា និព្វុតេ លោកនាថម្ហិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សីហាសនមទាសហំ មានវិគ្គហៈថា អាសនៈដែលវិចិត្រទៅដោយរូបសីហៈ ប្រាក់ មាស និងរតនៈទាំងឡាយ ឈ្មោះថា អាសនសីហៈ ម្យ៉ាងទៀត អាសនៈដែលសមគួរប្រថាប់គង់របស់ ព្រះមានព្រះភាគ ដែលមិនខ្លាចចំពោះរាជសីហ៍ ឈ្មោះថា សីហាសន ម្យ៉ាងទៀត សីហាសន គឺអាសនៈដែលប្រសើរបំផុត ហេតុនោះ ទើប ឈ្មោះថា សីហាសន អធិប្បាយថា ខ្ញុំបានថ្វាយសីហាសនៈនោះ គឺខ្ញុំបាន បូជាពោធិព្រឹក្ស ។