អដ្ឋកថាមគ្គទត្តិកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 688

អបទានរបស់ព្រះមគ្គទត្តិកត្ថេរ មានពាក្យផ្តើមថា អនោមទស្សី ភគវា ដូច្នេះ ។ លោកមានអាយុអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអនោមទស្សី កើតក្នុងផ្ទះមាន ត្រកូល ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ បានឃើញព្រះមានព្រះភាគ ព្រះនាមអនោមទស្សី កំពុងយាងចង្រ្កមក្នុងអាកាស បានឃើញភាពអស្ចារ្យ ដែលមានផ្កាជាច្រើន រោយរាយត្រង់ជំហានព្រះបាទ ក្នុងទីចង្រ្កម មានចិត្ត ជ្រះថ្លា បោះផ្កាទាំងឡាយឡើងទៅលើអាកាស ផ្កាទាំងនោះ ក៏បានក្លាយ ជាពិតានបាំង ។ ដោយបុណ្យនោះ ទើបកុលបុត្តនោះ អន្ទោលទៅតែក្នុងសុគតិទាំងឡាយ បុណ្ណោះ បានទទួលការបូជាក្នុងទីទាំងពួង បានសោយសេចក្តីសុខ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយកន្លែង ដល់នូវភាពជាកំលោះ កើត នូវសទ្ធា ទើបចេញបួស ជាអ្នកសម្បូរដោយវត្តបដិបត្តិ មិនយូរបុន្មាន ក៏ បានសម្រេចអរហត្ត ប្រាកដឈ្មោះថា មគ្គទត្តិកត្ថេរ ព្រោះបានបូជាទីចង្រ្កម ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា អនោមទស្សី ភគវា ដូច្នេះជាដើម ។ បទថា ទិដ្ឋធម្មសុខត្ថាយ សេចក្តីថា កើតនូវសេចក្តីសុខ ដូចជាមានខ្លួនស្រាល ( ក្រោករហ័ស ) ជាដើម ដែលកើតឡើងដោយការចង ្រ្កម ក្នុងអត្តភាពនេះ ។ បទថា អព្ភោកាសម្ហិ ចង្កមិ សេចក្តីថា បាន យាងចង្រ្កមក្នុងទីវាល គឺទីស្រឡះ បានដល់ ធ្វើការឈានព្រះបាទយាងទៅ ។ បទថា ឧទ្ធតេ បទេ បុប្ផនិ សេចក្តីថា កាលលើកព្រះបាទឡើង ដោយការចង្រ្កម ផ្កាទាំងឡាយ មានផ្កាបទុម និងផ្កាឧប្បលជាដើម ផុស ឡើង