អដ្ឋកថាឯកទីបិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 691

អបទានរបស់ព្រះឯកទីបិយត្ថេរ មានពាក្យផ្តើមថា បទុមុត្តរស្ស មុនិនោ ដូច្នេះ ។ លោកមានអាយុអង្គនេះ ជាអ្នកមានកុសលសម្ភារបានធ្វើហើយ ក្នុង ព្រះជិនស្រីដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យ នៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលគហបតី ចម្រើនវ័យហើយ មានសទ្ធាជ្រះថ្លា បានបូជាប្រទីប មួយត្រង់ដើមស្រល់ដែលជាពោធិព្រឹក្សរបស់ព្រះមានព្រះភាគ បានដាក់ប្រេង និងប្រឆេះ ធ្វើជាថាវរវត្ថុដើម្បីបូជាដោយប្រទីបមួយសព្វកាល ។ ដោយ បុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ជាអ្នករុងរឿងក្នុងទីសព្វអន្លើ មានភ្នែកថ្លាល្អ បានសោយសុខក្នុងលោក ទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ដែលសម្បូរដោយ សម្បត្តិ ក្នុងនគរសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ បួសហើយ មិនយូរបុន្មានក៏បានសម្រេចអរហត្ត ប្រាកដឈ្មោះថា ឯកទីបិយត្ថេរ ព្រោះបានសម្រេចគុណវិសេស ដោយការបូជាប្រទីប ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បទុមុត្តរស្ស មុនិនោ ដូច្នោះជាដើម ។ ពាក្យដ៏សេសទាំងអស់ មានអត្ថងាយយល់ហើយ ។