មណិបូជកត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 692
ស្ទឹងតែងហូរចេញអំពីខាងអាយភ្នំហិមពាន្ត គាប់ជួន គ្រានោះ ព្រះពុទ្ធសយម្ភូ ទ្រង់គង់នៅក្នុងខេត្តជាបន្ទាប់នៃស្ទឹង នោះ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ យកបល្ល័ង្កកែវមណី ដែលគេរចនាដោយប្រពៃ ជាទីត្រេកអរនៃចិត្ត ថ្វាយចំពោះព្រះពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ បល្ល័ង្កកែវមណី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសតរង្សីដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។