អដ្ឋកថាមណិបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 693

អបទានរបស់ព្រះមណិបូជកត្ថេរ មានពាក្យផ្តើមថា ឱរេន ហិមវន្តស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលមួយកន្លែង នៅគ្រប់គ្រងផ្ទះ ឃើញទោសក្នុងឃរាវាសនោះ ទើបលះឃរាវាសចេញបួស ជាតាបស សាងបណ្ណសាលាក្បែរស្ទឹងមួយកន្លែង ក្នុងចំណែកខាងអាយនៃភ្នំ ហិមពាន្ត បានឃើញព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ដែលទ្រង់យាងចូលទៅ ក្នុងទីនោះ ព្រោះទ្រង់បំណងវិវេក និងដើម្បីអនុគ្រោះ បុគ្គលនោះ មាន ចិត្តជ្រះថ្លា បានយកបល្ល័ង្កកែវមណីបូជាដល់ព្រះមានព្រះភាគ ។ ដើម្បីបន្ថែ មសេចក្តីជ្រះថ្លាដល់កុលបុត្តនោះ ព្រះមានព្រះភាគក៏ប្រថាប់គង់លើបល្ល័ង្ក នោះ កុលបុត្តនោះ មានចិត្តជ្រះថ្លាក្រៃលែង បានតាំងសេចក្តីប្រាថ្នា ដើម្បី សម្រេចព្រះនិព្វាន ព្រះមានព្រះភាគទ្រង់ត្រាស់អនុមោទនាហើយ ក៏ចៀស ចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ បានទទួលការបូជាក្នុងទីទាំងពួង សោយតែសេចក្តីសុខ ក្នុងពុទ្ធុប្បាទកាលនេះ កើតនៅក្នុងត្រកូលដែលសម្បូរដោយសម្បត្តិក ្នុង នគរសាវត្ថី នៅគ្រប់គ្រងផ្ទះ ថ្ងៃមួយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ហើយ មាននូវសទ្ធាបួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់កុសលកម្មដែលខ្លួនធ្វើ កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ឱរេន ហិមវន្តស្ស ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឱរេន សេចក្តីថា ខាងអាយបន្ទាប់អំពីភ្នំ ហិមពាន្តមកបន្តិច ពា