តិកិច្ឆកត្ថេរាបទានទី ៩
ខ្ញុំជាពេទ្យ មានវិជ្ជស្រាស្តសិក្សាល្អហើយ នៅក្នុងនគរ ពន្ធុមតី ជាអ្នកនាំមកនូវសេចក្តីសុខដល់មហាជន ពិសេសចំពោះ ពួកជនអ្នកមានជំងឺ មានទុក្ខខ្លាំង ។ ខ្ញុំឃើញសមណៈ អ្នកមាន សីល មានសេចក្តីរុងរឿងច្រើន ដែលកំពុងឈឺស្កាត់ ក្នុងកាល នោះ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេនភេសជ្ជៈ ។ សមណៈនោះ ឈ្មោះអសោកៈ មានឥន្ទ្រិយសង្រួមល្អ ជា ឧបដ្ឋាករបស់ព្រះវិបស្សីសម្ពុទ្ធ ក៏សះជារោគ ដោយភេសជ្ជៈ នោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនោះ ព្រោះហេតុដែលខ្ញុំបាន ប្រគេនឱសថ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម សព្វោសថៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិកិច្ឆកត្ថេរមានអាយុ ទាំងនេះដោយ ប្រការដូច្នេះ ។