អដ្ឋកថាតិកិច្ឆកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 696

អបទានរបស់ព្រះតិកិច្ឆកត្ថេរ មានពាក្យផ្តើមថា នគរេ ពន្ធុមតីយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនេះ កើតក្នុងត្រកូលគ្រូពេទ្យ ក្នុងនគរពន្ធុមតី ជាពហូសូត សិក្សាមកយ៉ាងល្អ ឈ្លាសក្នុងវេជ្ជកម្ម ព្យាបាលរោគបានច្រើនប្រភេទ បានព្យាបាលដល់ព្រះថេរៈ ឈ្មោះអសោក ជាឧបដ្ឋាករបស់ព្រះមានព្រះភាគព្រះនាមថាវិបស្សី ។ ដោយបុញ្ញកម្មនោះ ទើបកុលបុត្តនោះ បានសោយតែសេចក្តីសុខ ផ្លាស់ប្តូរ ទៅមក ក្នុងទេវតា និងមនុស្សទាំងឡាយ ជាអ្នកមិនមានរោគ មានអាយុវែង មានសរីររាងកាយស្អាតដូចមាស គ្រប់ភពដែលខ្លួនកើត ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលគហបតី ក្នុងនគរសាវត្ថី ចម្រើន វ័យហើយ សម្រេចការសិក្សាក្នុងសិល្បស្រាស្តគ្រប់យ៉ាង ជាអ្នកមិនមាន រោគ មានតែសេចក្តីសុខ ដល់ព្រមដោយសម្បត្តិជាច្រើន ជ្រះថ្លាក្នុងព្រះ រតនត្រ័យ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ មាននូវសទ្ធា លះនូវការគ្រប់គ្រងផ្ទះ ចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែល ប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា នគរេ ពន្ធុមតិយា ដូច្នេះ ជាដើម ។ ពាក្យដ៏សេសទាំងអស់នោះ មានអត្ថងាយយល់ហើយ ព្រោះ មានន័យដូចពោលខាងដើមនោះឯង ។