អដ្ឋកថាសង្ឃុបដ្ឋាកត្ថេរាបទាន
អបទានរបស់ព្រះសង្ឃុប្បដ្ឋាកត្ថេរ មានពាក្យផ្តើមថា វេស្សភុម្ញិ ភគវតិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានកុសលសម្ភារបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភព មិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវេស្សភូ កើតជាកូនប្រុស របស់អ្នករក្សាវត្ត លុះដល់នូវភាពជាអ្នកដឹងក្តីហើយ មានសទ្ធាជ្រះថ្លា បោសសម្ហាតវត្តក្នុងវិហារច្រើនកន្លែង បានបម្រើព្រះសង្ឃ ដោយសេចក្តី គោរព ។ ដោយកុសលកម្មនោះឯង ទើបកុលបុត្តនោះ អន្ទោលទៅក្នុង ទេវតា និងមនុស្សទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលគហបតីក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជាអ្នកដល់ព្រមដោយសម្បត្តិ សម្បូរដោយសេចក្តីសុខ មាននូវកេរ្តឈ្មោះ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ ជ្រះថ្លាក្នុងព្រះសាស្តា ទើបចេញបួស ជាអ្នកបរិបូណ៌ដោយវត្តបដិបត្តិ ធ្វើព្រះសាសនាឲ្យស្អាត ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត មួយអន្លើដោយ បដិសម្ភិទា បាននូវអភិញ្ញា ៦ ជាអ្នកប្រាកដឈ្មោះថា សង្ឃុប្បដ្ឋាកៈដូចគ្នា ដោយអំណាចកុសលកម្ម ដែលលោកបានធ្វើក្នុងកាលមុន ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនថា ខ្ញុំបានធ្វើកម្មអ្វីក្នុងកាល មុនហ្ន៎ ទើបបានសម្រេចលោកុត្តរសម្បត្តិនេះ ក៏ជ្រាបច្បាស់ដោយប្រចក្ស កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ឲ្យប្រាកដ ទើបពោលពាក្យថា វេស្សភុម្ញិ ភគវតិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អហោសារាមិកោ អហំ សេចក្តីថា ខ្ញុំ បានជាបុគ្គលរក្សាវត្ត ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមវេស្សភូ ។ ពាក្យដ៏ស