កុដជបុប្ផិយវគ្គោ
ក្បាលទី 60 · ទំព័រ 702
( ខ្ញុំឃើញ ) នូវព្រះផុស្សសម្ពុទ្ធ ទ្រង់មានវណ្ណៈដូច មាស ទ្រង់ឧត្តមដូចព្រះអាទិត្យ ទ្រង់ក្រឡេកមើលទិស ទ្រង់ ពុទ្ធដំណើរទៅព្ធដ៏អាកាស ។ ខ្ញុំបានឃើញដើមខ្លែងគង់មានផ្ការីក ហើយបេះផ្ការីក និងផ្កាក្រពុំអំពីដើម បូជាដល់ព្រះផុស្សសម្ពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមបុប្ផិតៈ ដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។