ពន្ធុជីវកត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 703

ព្រះសម្ពុទ្ធព្រះនាមសោភិតៈ ជាព្រះសយម្ភូ ដែល សប្បុរសសរសើរហើយ ព្រះអង្គស្តេចចូលសមាធិ គង់នៅត្រង់ ចន្លោះភ្នំ ។ ខ្ញុំកំពុងស្វែងរកផ្កាដ៏ប្រសើរ ដែលកើតក្នុងទឹកនៃ ជាតិស្រះ ក៏បានឃើញផ្កាច្បា ក្នុងលំដាប់ស្មើ ។ ខ្ញុំកាន់យក ដោយដៃទាំងពីរ ចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះសោភិតសម្ពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសមុទ្ទកប្បៈ ជាធំជាងជន មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។