បញ្ចហត្ថិយត្ថេរាបទានទី ៤
ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ជានរាសភៈ ដែលពួកសាវ័កចោមរោម ស្តេចទ្រង់ពុទ្ធដំណើរទៅក្នុង ថ្នល់ ។ ខ្ញុំតាំងទុកនូវផ្កាឧប្បល ៥ ក្តាប់ ឬ ៤ ក្តាប់ ខ្ញុំជា កូននៃមាតាឈ្មោះហិតសុទ្ធិ ប្រាថ្នានឹងថ្វាយគ្រឿងបូជា ។ ខ្ញុំដែល រស្មីព្រះពុទ្ធពាល់ត្រូវហើយ បានបូជាព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈ ដូចជាមាស ទ្រង់ពុទ្ធដំណើរទៅក្នុងចន្លោះរានផ្សារ ព្រះអង្គឧត្តម ជាងសត្វជើង ២ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៥ ជាតិ ព្រះនាមសុលភសម្មតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។