ឥសិមុគ្គទាយកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 706

ខ្ញុំបាននិមន្តព្រះបទុមុត្តរៈជានាយក ទ្រង់មានរស្មីដូច ព្រះអាទិត្យដែលទើបនឹងរះឡើង ឬដូចព្រះអាទិត្យមានរស្មីលឿង ទ្រង់ល្វាសល្វន់ ដូចដើមថ្ងាន់ត្រូវខ្យល់ ។ ខ្ញុំស្ថិតនៅលើប្រាសាទ បាននិមន្តព្រះអង្គជាឥសី ដ៏ខ្ពង់ខ្ពស់ហើយ ថ្វាយផ្លិតឃ្មុំតូច ដែល មិនមានមេ ដល់ព្រះពុទ្ធជាលោកពន្ធុ ។ ពុទ្ធសាវ័កមានចំនួន ៨ សែន ខ្ញុំបំពេញបាត្ររបស់ពុទ្ធសាវ័កទាំងអស់ឲ្យពេញ ម្យ៉ាងទៀត ខ្ញុំប្រគេននូវវត្ថុច្រើន លើសជាងនោះទៀត ។ ខ្ញុំត្រូវ កុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយ សែនកប្ប ដោយចិត្តជ្រះថ្លានោះ ។ ក្នុងកប្បទី ៤០០៣៨ ខ្ញុំបាន កើត ជាស្តេចចក្កពត្ត្បិ១ ព្រះនាមមហិសមន្តៈ ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឥសិមុគ្គទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។