តិកណ្ណិបុប្ឆិយត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 710

ខ្ញុំកើតជាទេវតា មានពួកស្រីអប្សរចោមរោម រពឫក នូវបុព្វកម្ម ( របស់ខ្លួន ) ហើយរពឫកនូវព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំ កាន់យកផ្កាតិកណ្ណិព្រឹក្ស ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជាដល់ ព្រះពុទ្ធ ព្រះនាមវិបស្សី ជានរាសភៈ ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមរមុត្តមៈដូចគ្នា ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិកណ្ណិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។