ឯកចារិយត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 711

ក្នុងកាលនោះ មានសំឡេងខ្លាំង ក្នុងពួកទេវតា ស្ថាន តាវត្តិង្សថា ព្រះពុទ្ធបរិនិព្វានក្នុងលោកផង ពួកយើងនៅមាន រាគៈផង ។ កាលទេវតាទាំងនោះ កើតសេចក្តីសង្វេគ ប្រកបដោយ សរ គឺសេចក្តីសោក ខ្ញុំជាអ្នករឹងបឹុងដោយកម្លាំងរបស់ខ្លួន ក៏បានទៅក្នុងសំណាក់នៃព្រះពុទ្ធ ។ ខ្ញុំយកផ្កាមន្ទារវៈ ដែលពួក ទេវតានិម្មិតជាកម្រង បានបូជាដល់ព្រះពុទ្ធក្នុងកាលដែលទ្រង់ បរិនិព្វាន ។ កាលនោះ ពួកទេវតាទាំងអស់ និងពួកទេពអប្សរ ក៏ត្រេកអរចំពោះខ្ញុំ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែន កប្ប ។ ក្នុងកប្បទី ៦០០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១៦ ជាតិ ព្រះនាមមហាមល្លជនៈដូចគ្នា ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឯកចារិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។