តិវណ្តិបុបិ្ឆយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 712

យើងទាំងអស់នោះ ដើរទៅសម្លឹងមើលនូវព្រះថេរៈ ឈ្មោះអភិភូ កាលយើងទាំងអស់នោះ កំពុងសំឡឹងមើល សេចក្តី ក្តៅក្រហាយក៏កើតឡើង ។ កាលនោះ ព្រះថេរៈឈ្មោះសុនន្ទៈ ជាសាវ័ករបស់ព្រះសម្ពុទ្ធ ព្រះនាមធម្មទស្សី ជាមហាមុនី និមន្ត មកក្នុងសម្នាក់របស់ខ្ញុំ ។ ក្នុងកាលនោះ ពួកជនណា ស្និទ្ធស្នាល នឹងខ្ញុំ ពួកជននោះ បានឲ្យផ្កាមកខ្ញុំៗ ក៏យកផ្កានោះ ទៅបូជាដល់ សាវ័ក ។ ខ្ញុំនោះធ្វើកាលកិរិយាហើយ ទៅកើតក្នុងទីដដែលនោះ ទៀត ខ្ញុំមិនដែលទៅកើតក្នុងវិនិបាត អស់ ១៨០០ កប្ប ។ ក្នុង កប្បទី ១៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមធូមកេតុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តហើយ ។ បានឮថា ព្រះតិវណ្តិបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន កោតុម្ពរិយត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ ឥសិមុគ្គទាយកត្ថេរាបទាន ១ ពោធិឧបដ្ឋាយកត្ថេរាបទាន ១ ឯកចិន្តិកត្ថេរាបទាន ១ តិកណ្ណិបុប្ផិយត្ថេរាបទាន ១ ឯកចារិយត្ថេរាបទាន ១ តិវណ្តិបុប្ផិយត្ថេរាបទាន ១ មានគាថា ៦០ ដែលលោកសម្តែងទុកហើយ ។