អដ្ឋកថាខណ្ឌផុល្លិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 720

គប្បីជ្រាបអបទានរបស់ព្រះថេរៈអង្គទី ៣ ដូចតទៅនេះ បទថា ខណ្ឌំ ក្នុងបទថា ខណ្ឌផុល្លិយត្ថេរោ នេះសំដៅដល់ស្ថានទីដែលមិន រាបស្មើ បាក់បែក ព្រោះឈើពុក ។ បទថា ផុល្លំ សំដៅដល់ ត្រង់ទីដែល បែកចេញ ដូចជាត្រង់ជ្រុងដែលប្រដាប់ប្រដាផ្ទៃ ( ស្តូប ) និងឆត្រជាដើម ក្នុងទីដែលឈើទាំងឡាយពុកផុយ ។ ខណ្ឌ និង ផុល្ល រួមគ្នាជា ខណ្ឌផុល្លានិ ( ពុកផុយ ) ការជួសជុលឈើដែលពុកផុយ គឺធ្វើឲ្យមាំទាំ ហៅថា ការ ជួសជុលវត្ថុដែលបាក់បែក ។ ក្នុងកាលដែលព្រះថេរៈរូបនេះ បំពេញបុញ្ញសម្ភារ លោកធ្វើការបូកលាបបាយ-អត្រង់ទីដែលបែកបាក់ ត្រង់ចេតិយរបស់ ព្រះមានព្រះភាគព្រះនាមផុស្សៈ ឲ្យរឹងបុឹង ឈ្មោះថា ជួសជុលរបស់ដែល បែកបាក់ ព្រោះហេតុនោះ ទើបព្រះថេរៈប្រាកដនាមថា ខណ្ឌផុល្លិយត្ថេរ ។