អសោកបូជកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 721

កាលនោះ មានរាជឧទ្យាន ១ ក្នុងតិបុរាបុរី ជាទីរីករាយ ខ្ញុំជាឧយ្យានបាល ជាអ្នកស្និទ្ធស្នាលនឹងស្តេចក្នុងក្រុង នោះ ។ ព្រះសយម្ភូព្រះនាមបទុមៈ ស្តេចមក ( ក្នុងឧទ្យាននោះ ) ម្លប់មិនលះបង់ព្រះមុនី ទ្រង់គង់នៅក្បែរដើមស្វាយ-ស ។ ខ្ញុំឃើញ ដើមអសោក មានផ្ការីក មានចង្កោមគួររមិលមើល ទើបខ្ញុំបូជា ដល់ព្រះពុទ្ធ ព្រះនាមបទុមៈ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ពុទ្ធបូជា ។ ក្នុងកប្បទី ៧០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១៦ ជាតិ ព្រះនាមអរណញ្ជហៈដូចគ្នា ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអសោកបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។