អដ្ឋកថាអសោកបូជកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 722
គប្បីជ្រាបអបទានរបស់ព្រះថេរៈអង្គទី ៤ ដូចតទៅនេះ បទថា រញ្ញោ ពទ្ធចរោ អហំ សេចក្តីថា ខ្ញុំបានជាអ្នកបម្រើ គឺជាអ្នកធ្វើ ការងាររបស់ព្រះរាជា ។ បទថា ជលជុត្តមនាមិនោ សេចក្តីថា ផ្កាដែលកើតក្នុងទឹក ឈ្មោះថា ជលជ ។ ជលជៈនេះ គឺផ្កាអ្វី គឺផ្កាឈូក អធិប្បាយថា ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ មានព្រះនាមស្មើដោយផ្កាបទុម ។ ម្យ៉ាងទៀត មាន អធិប្បាយថា ( ខ្ញុំបូជា ) ព្រះមានព្រះភាគព្រះនាមថាបទុមៈដ៏ឧត្តម ។