កិសលយបូជកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 725

គុម្ពផ្ការបស់ខ្ញុំនៅក្នុងក្រុងទ្វារវតី ទាំងអណ្តូងទឹក និង ដើមឈើ ក៏ដុះក្នុងក្រុងនោះដែរ ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់ឈ្នះមារ ទ្រង់រឹងបុឹងដោយកម្លាំងព្រះអង្គ ព្រះសិទ្ធត្ថសម្ពុទ្ធនោះ ទ្រង់ អនុគ្រោះចំពោះខ្ញុំ និមន្តទៅព្ធដ៏អាកាស ។ ខ្ញុំគន់រករបស់អ្វីមួយ ដទៃដែលគួរបូជា ដល់ព្រះមហេសី ស្រាប់តែឃើញត្រួយ អសោក ( ខ្ញុំកាច់ ) បោះឡើងទៅព្ធដ៏អកាស ។ ត្រួយអសោក ទាំងនោះ អណ្តែតទៅតាមក្រោយព្រះសម្ពុទ្ធ ដែលកំពុងនិមន្ត ទៅ ខ្ញុំឃើញហេតុអស្ចារ្យនោះហើយ សង្វេគថា ឱហ្ន៎ ភាពនៃ ព្រះពុទ្ធ ជាឱឡារិកណាស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយត្រួយអសោក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជា ស្តេចចក្រពត្តិ ១ អង្គ ព្រះនាមឯកិស្សរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកិសលយបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។