អដ្ឋកថាកិសលយបូជកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 726
ក្នុងបទថា ឆដ្ឋេ នគរេ ទ្វារវតិយា ឈ្មោះថា ទ្វារវតីនគរំ ព្រោះជានគរដែលសម្បូរដោយទ្វារធំ សន្ទះបង្ហួច បន្ទះក្តារច្រើន និងសម្បូរ ដោយរបង កំពែង ខឿន ខ្លោងទ្វារ មានទឹក និងភក់ ។ ដែលហៅថា នគរេ ទ្វារវតិយា ព្រោះមហាជនទាំងឡាយ រមែងហៅថា នគរទ្វារវតី ព្រោះកំណត់ឈ្មោះនគរដោយប្រើទ្វារ និងរបងជាគោល អធិប្បាយថា ខ្ញុំ មានសួនផ្កា ។ បទថា តេ កិសលយា បានដល់ ត្រួយរបស់ដើម អសោកទាំងនោះ ។