យូថិកបុប្ជិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 730

ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ ព្រះអង្គគួរទទួលគ្រឿងបូជា ទ្រង់ចេញអំពីព្រៃហើយ ស្តេចទៅកាន់ វិហារ ។ ខ្ញុំកាន់ផ្កាយុថ្កាដ៏ប្រសើរ ដោយដៃទាំងពីរ យក ទៅបូជាដល់ព្រះសម្ពុទ្ធ ទ្រង់មានព្រះហបឫទ័យ ប្រកបដោយមេត្តា មិនញាប់ញ័រដោយលោកធម៌ ។ ខ្ញុំបានសម្ប័ទរឿយៗ មិនដែល ទៅកាន់ទុគ្គតិអស់ ១ សែនកប្ប ដោយចិត្តជ្រះថ្លានោះ ។ ក្នុង កប្បទី ៥០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមសមិតនន្ទនៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះយូថិកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន តមាលបុប្ផិយត្ថេរាបទាន ១ តិណសន្ថារទាយកត្ថេរាបទាន ១ ខណ្ឌផុល្លិយត្ថេរាបទាន ១ អសោកបូជកត្ថេរាបទាន ១ អង្កោលកត្ថេរាបទាន ១ កិសលយបូជកត្ថេរាបទាន ១ តិន្ទុកទាយកត្ថេរាបទាន ១ គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ១ តិកណ្ឌិបុប្ផិយត្ថេរាបទាន ១ យូថិកបុប្ផិយត្ថេរាបទានទី ១ មានគាថា ៥៨ ។ ភិក្ខទាយិវគ្គ ១ មហាបរិវារវគ្គ ១ សេរេយ្យវគ្គ ១ សោភិតវគ្គ ១ ឆត្តវគ្គ ១ ពន្ធុជីវកវគ្គ ១ សុបារិចរិយវគ្គ ១ កុមុទវគ្គ ១ កុដជវគ្គ ១ តមាលបុប្ផិយវគ្គ ១ ត្រូវជា ១០ វគ្គ មានគាថា ៦៦៦ ។ ភិក្ខវគ្គទសកៈ និងទុតិយសតកៈ ចប់