កណិការបុប្ផិយវគ្គោ
ក្បាលទី 60 · ទំព័រ 733
ក្នុងកាលនោះ ខ្ញុំឃើញដើមកណិការមានផ្ការីក ទើប បេះយកទៅបូជាព្រះតិស្សសម្ពុទ្ធ ទ្រង់ឆ្លងអន្លង់ហើយ មិនញាប់ញ័រ ដោយលោកធម៌ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមអរុណបាលដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកណិការបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។