មិនេលបុប្ផិយត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 734
ព្រះមានព្រះភាគ ព្រះនាមសិខី ទ្រង់មានវណ្ណៈដូច មាស មានរស្មីច្រើន មានពន្លឺដ៏ប្រសើរ មានមេត្តាចិត្ត មានព្រះ ស្មារតី ស្តេចទៅកាន់ទីចង្រ្កម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត រីករាយ សរសើរនូវញាណដ៏ឧត្តម ហើយយកនូវផ្កាមិនេលព្រឹក្ស ទៅបូជាដល់ព្រះសម្ពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ពុទ្ធបូជា ។ ក្នុងកប្បទី ២៩ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសុមេធឃនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះមិនេលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។