កឹកណិកបុប្ផិយត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 735

ព្រះសព្វញ្ញូ លោកនាយក ប្រាកដស្មើដោយគ្រឿង បូជា ជាវិការនៃមាស ព្រះលោកនាយក ស្តេចចុះកាន់ទឹកស្រះ ហើយទ្រង់ស្រង់ ។ ខ្ញុំមានចិត្តត្រេកអរ មានចិត្តរីករាយ កាន់ យកនូវផ្កាកណ្តឹង ទៅបូជាដល់ព្រះវិបស្សី ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ ក្នុងកប្ប ទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិព្រះនាមភិមរថៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះកឹកណិកបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។